(ភ្នំពេញ)៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្តិ៍បឹងកេងកងទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧៖១០នាទី បានឃាត់ជនសង្ស័យចំនួន ០២នាក់ ពីបទលួច «ឆក់ទូរស័ព្ទដៃមិនបានសម្រេច» នៅចំណុចមុខហាងជេចាន់ឃីម ផ្ទះលេខ១៧៦ ផ្លូវ២៨៨ ក្រុមទី៤០ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០២នាក់ឈ្មោះ សំ ចាន់ ហៅ អាញាញ់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឆេរកូ ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែង រាជធានីភ្នំពេញ មុខរបរ កម្មកររោងការ (ធ្លាប់ប្រើប្រាស់គ្រឿងញៀន) និងឈ្មោះ សុខ ភីរក្ស ហៅអាត្លែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ៖កម្មកររោងការ (ធ្លាប់ប្រើប្រាស់គ្រឿងញៀន)។

សម្ភារដកហូតបានរួមមានម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិច សេ១១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1BT 5712។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕