(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣ករណីទៀត ជាពលករវិលត្រឡប់មកពីប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាននៅយប់ថ្ងៃទី២៥ ខែឧសភានេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានចេញសេចក្តីប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ១ករណីបានជាសះស្បើយផងដែរ។

គិតត្រឹមយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ៣៣ករណី។ ក្នុងនោះករណីនាំចូលមកពីបរទេសចំនួន ៣១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈចំនួន ២ករណី បានព្យាលជាសះស្បើយចំនួន ៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៧នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖