(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត (ស្រី០១នាក់) មកពីខេត្តព្រះសីហនុ០១នាក់ និងអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ ០១នាក់។

គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩២នាក់ (ស្រី៤៦នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន០១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៧៤ករណី (ស្រី៣៧នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺជាករណីនាំចូល មិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ៕