(កំពង់ស្ពឺ)៖ ចាប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេស នឹងធ្វើការរុះរើស្ពានដែកប្រឡាយមេតាហោ ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលមានសភាពទ្រុឌទ្រោមចេញ ដើម្បីដំណើរការសាងសង់លូបេតុងអាមេជំនួសវិញ។

យោងតាមការជូនដំណឹង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសំណូមពរសាធារណៈជន និងប្រជាពលរដ្ឋ ដែលមានបំណងឆ្លងកាត់ ស្ពានដែកប្រឡាយមេតាហោ មេត្តាយោគយល់ និងអធ្យាស្រ័យ៕