(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៨០នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ក្នុងនោះមានទាំងកម្មករ កម្មការិនីរោងចក្រ និងអាជីវករផ្សារ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង៨០នាក់នោះផងដែរ។

ជាមួយគ្នានេះ ខេត្តបន្ទាយមានជ័យ បានប្រកាសពីការជាសះស្បើយរបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន១៤១នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងរបាយការណ៍នោះ មន្ទីរសុខាភិបាលខេត្ត ក៏បានបង្ហាញពីអត្តសញ្ញាណអ្នកជាសះស្បើយទាំងអស់នោះផងដែរ ដោយមានទាំងជនជាតិខ្មែរ និងជនបរទេស៕