(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការហាមឃាត់ ការទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ការធានា​លើការផ្តល់​ឥណទាន (ផ្តល់កម្ចី) របស់គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ ដែលទង្វើនេះត្រូវបានធនាគារជាតិចាត់ទុកថា មិនត្រូវមានក្រមរដ្ឋប្បវេណី និងបទប្បញ្ញត្តិធរមាន។

បើយោងតាមសេចក្តីជូនដំណឹង ធនាគារជាតិនៃកម្ពុជា បញ្ជាឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ទាំងអស់បញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្តល់ឥណទាន៕

សូមអាសនសេចក្តីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា ទាំងស្រុង៖​