(ភ្នំពេញ)៖ បន្ទាប់ពីបានរកឃើញអ្នកឈ្នះរង្វាន់ វីតាល់សួគ៌ាមង្គល កាលពីការចាប់រង្វាន់លើកទីមួយ ចុងខែកុម្ភៈកន្លងមក នៅស្ថានីយទូរទស្សន៍ CTN រួចមក ។ ក្រុមហ៊ុនវីតាល់ បានប្រារព្ធពិធីប្រគល់រង្វាន់ជូនទៅដល់គូ ស្វាមីភរិយាវីតាល់ ដែលមានសំណាង ។

ការប្រគល់រង្វាន់បានប្រព្រឹត្តឡើង នៅម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ក្នុងបរិមាណក្រុមហ៊ុន វីតាល់ ដែលរង្វាន់រួមមាន ដំណើរកម្សាន្តលំដាប់ VIP ទៅកោះសង្សារដ៏រ៉ូមេនទិចមួយរង្វាន់ ទូរទស្សន៍ Samsung ៤២អ៉ីញ ២រង្វាន់ ម៉ាស៊ីនបោកខោអាវ ២រង្វាន់ ទូរទឹកកក២រង្វាន់ ព្រមទាំងរង្វាន់ទឹកពិសាវីតាល់ជាច្រើនរង្វាន់ទៀត។

លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ខបភើរេសិន វីតាល់ បានសម្តែងអំណរគុណ ចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ទឹកពិសាគុណភាពខ្ពស់វីតាល់កន្លងមក ដែលការគាំទ្រនេះធ្វើឲ្យវីតាល់ មានការរីកចំរើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកប្រធានផ្នែកទីផ្សារ ក៏បានសម្តែងការអបអរសាទរ ចំពោះគូស្វាមីភរិយាថ្មី ដែលបានជ្រើសយកវីតាល់ ទៅប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ព្រមទាំងមានសំណាងឈ្នះរង្វាន់ ពីក្រុមហ៊ុន វីតាល់។ លោកបានបញ្ជាក់បន្ថែមថា វីតាល់ គឺជាក្រុមហ៊ុនដែលមានភាពសុក្រិតបំផុត ពួកយើងតែងតែផ្តល់រង្វាន់ពិតៗ ដល់អតិថិជនដោយមិនធ្លាប់កុហកបោកប្រាស់អតិថិជនម្តងណាឡើយ។ ក៏ដូចជាថ្ងៃនេះផងដែរ គូស្វាមីភរិយា ដែលទទួលបានរង្វាន់ទាំងអស់ គឺសុទ្ធសឹងតែជាអ្នកទទួលបានរង្វាន់ពិតៗមិនក្លែងបន្លំ។

ស្ថិតក្នុងទឹកមុខរំភើប និងសប្បាយរីកយរាយ អ្នកនាង ឈុំ សម្បុល ដែលជាអ្នកត្រូវរង្វាន់ធំ VIP Honeymoon ទៅកោះសង្សារ បាននិយាយាយថា អ្នកនាងពិតជាមិនដែលនឹកស្មានថា លោកអាចមានឱកាសឈ្នះរង្វាន់ធំ ពីវីតាល់បែបនេះទេ ព្រោះតាំងតែពីដើមលោកមិនដែលមានសំណាង បានឈ្នះរង្វាន់អ្វីមួយពីក្រុមហ៊ុនណាមួយឡើយ ហើយលោកក៏សូមអរគុណវីតាល់ជាខ្លាំង ដែលបង្កើតកម្មវិធីដែលផ្តល់រង្វាន់ពិតៗបែបនេះ។ អ្នកនាង ក៏បានផ្ញើរសារដល់ប្រជាពលរដ្ឋខ្មែរដទៃទៀត ដែលមានគម្រោងរៀបការ សូមជ្រើសយកវីតាល់ ព្រោះនឹងអាច មានឱកាសឈ្នះរង្វាន់ជាច្រើនហើយ ក៏ទទួលបានទឹកដែលមានគុណភាព ប្រកបដោយភាពថ្លៃថ្នូរសម្រាប់ បម្រើរភ្ញៀវដែលមកចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកត្រូវរង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ «វីតាល់សួគ៌ាមង្គល» លើកទីមួយនេះមានចំនួន ២៧រង្វាន់ ដែលក្នុងនោះគូដែលត្រូវរង្វាន់ធំគឺ៖
- លោក លឹម សុគន្ធ និងអ្នកនាង ឈុំ សម្បុល មកពីភ្នំពេញ ចាក់អង្រែក្រោម ទទួលបានរង្វាន់ធំ កញ្ចប់ដំណើរកម្សាន្ត VIP Honeymoon ទៅកោះសង្សារ
- លោក ពូក សុភាព និងអ្នកនាង សល់ ធារៈ មកពីខេត្តកណ្តាល ទទួលបានរង្វាន់ ទូរទស្សន៍ LG ៤២អ៉ីញ
- លោក សូត្រ លីដា និងអ្នកនាង ស៊ីវ សូលីដា មកពីតាខ្មៅ ទទួលបានទូរទស្សន៍ LG ៤២អ៉ីញ
- លោក ផន ធារិទ្ធ និងអ្នកនាង ប៊ន លឹមទៀង មកពីក្រុងតាខ្មៅ ទទួលបានម៉ាស៊ីនបោកខោអាវម៉ាក Samsung
- លោក អៀង ច័ន្ទឌី និងអ្នកនាង ប៉ុស ម៉ាណែត មកពីភ្នំពេញ ទទួលបាន ម៉ាស៊ីនបោកខោអាវម៉ាក Samsung
- លោក ឃី ទីគា និងអ្នកនាង សុក គីមឆេង មកពីភ្នំពេញ ទទួលបានទូទឹកកកម៉ាក Samsung
- លោក អ៉ឹម សុគន្ធរ័ត្ន និងអ្នកនាង ហឿង ពិសីភួង មកពីភ្នំពេញ ទទួលបានទូទឹកកកម៉ាក Samsung
- ចំណែកឯគូស្វាមីភរិយាថ្មី ២០គូទៀត ក៏មានសំណាងទទួលបានផលិតផលវីតាល់ ជាច្រើនកេសផងដែរ។

វីតាល់ ក៏សូមអំពាវនាវដល់អ្នកដែលមិនបានឈ្នះរង្វាន់លើកនេះ សូមកុំទាន់អស់សង្ឃឹម ព្រោះនេះគឺគ្រាន់តែជា ការប្រគល់រង្វាន់លើកទីមួយប៉ុណ្ណោះ «វីតាល់សួគ៌ាមង្គល» នឹងមានការចាប់រង្វាន់ចំនួនពីរលើកទៀត គឺនៅខែឧសភា និងខែកក្កដា ដើម្បីស្វែងរកកូនកំលោះក្រមុំដែលមានសំណាងផ្សេងទៀត។ ជាងនេះទៅទៀត សម្រាប់ អ្នកដែលមានគម្រោងរៀបការសូមកុំភ្លេចជ្រើសយក វីតាល់ ព្រោះវីតាល់គឺជាក្រុមហ៊ុនទឹកពិសា តែមួយគត់ដែលផ្តល់សំណាងជារង្វាន់ជាច្រើនប្រភេទ សម្រាប់ជាចំណងដៃរបស់អ្នក។
សូមប្រញាប់រួសរាន់ឡើង ព្រោះ វីតាល់ ចង់ឃើញរង្វាន់ទាំងអស់ក្លាយជាចំណងដៃ ដ៏មានន័យសម្រាប់ អាពាណ៍ពិពាហ៍របស់អ្នក ។

កម្មវិធីអាពាហ៍ពិពាហ៍ Vital VIP Honeymoon នឹងបន្តរហូតដល់ ខែកក្កដា ២០១៦ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ភ្នំពេញ៖ 097 7501 333 / 088 6333 079, ខេត្ត៖ 097 8061 333 / 097 9604 333 ឬអាចស្វែងរកក្នុង Vital Facebook Page: https://www.facebook.com/vital.com.kh