(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងករណីជាសះស្បើយម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែឧសភានេះ។

រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីចំនួន ២២នាក់បន្ថែមទៀតនេះ ក្នុងនោះរួមមានមកពីស្រុកស្ទោង ចំនួន៥នាក់, ស្រុកតាំងគោក ចំនួន៥នាក់, ស្រុកកំពង់ស្វាយ ចំនួន២នាក់, ស្រុកប្រាសាទសំបូរ ចំនួន៦នាក់ និងស្រុកបារាណ៍ ចំនួន៤នាក់។

ដោយឡែកនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានអ្នកជំងឺកូវីដ១៩ ចំនួនម្នាក់ បានជាសះស្បើយពីជំងឺ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ជាកំហិតផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖