(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត (ក្នុងនោះមកពីភ្នំពេញ ០៥នាក់, កណ្តាល ០១នាក់, កំពង់ស្ពឺ ០១នាក់ និងព្រះសីហនុ ០១នាក់)។

គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៨២នាក់ (ស្រី៤២នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៦៤ករណី (ស្រី៣៣នាក់)។

គួរបញ្ជាក់ថា ករណីវិជ្ជមានថ្មីខាងលើ គឺមិនមែនជាករណីផ្ទុះក្នុងសហគមន៍ទេ។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍៖