(សៀមរាប)៖ នៅថ្ងៃទី២២ ខែឧសភា នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ទៀត។ ក្រៅពីនេះ ក៏មានអ្នកជាសះស្បើយថ្មីចំនួន៤នាក់ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អ្នកវិជ្ជមានទាំង៦នាក់នោះរួមមាន៖

១៖ ឈ្មោះ ហុង សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានអាសយដ្ឋាននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើដំណើរមកពីរាជធានីភ្នំពេញ ជាមួយឈ្មោះ សន ណារី និង ឈ្មោះស្រឿរ គឹមឡាង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
២៖ ឈ្មោះ នី ធរនិត្យ ភេទប្រុស អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើដំណើរមកខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
៣៖ ឈ្មោះ អ៉ីន សុធឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវជាភរិយារបស់ឈ្មោះ នី ធរនិត្យ។
៤៖ ឈ្មោះ នៅ គង់សម្បត្តិ ភេទប្រុស អាយុ១៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រូវជាចៅរបស់ នួន ហាន់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
៥៖ ឈ្មោះ ថាច លីត ភេទប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនពីមន្ទីរពេទ្យមង្គលបុរី មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
៦៖ ឈ្មោះ យិន ស្រីនួន ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាភរិយារបស់ឈ្មោះ ថាច លីត។

ជាមួយគ្នានេះដែរ នៅថ្ងៃទី២២ ខែឧសភា នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត ហើយបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២២ ខែឧសភានេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩២នាក់ បានព្យាបាលជាសះស្បើយចំនួន៤៤នាក់ ស្លាប់២នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕