(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។

១៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន នៅសេតវិមាន។

២៖ ទីបំផុតចិនចាប់ផ្តើមធ្វើប្រតិបត្តិការ យានរ៉ូបូត Zhurong នៅលើផ្ទៃភពអង្គារ។

៣៖ ឥណ្ឌាប្រកាសថា មានអ្នកជំងឺកូវីដ-១៩ជិត ៤,២០០នាក់ទៀតស្លាប់ និងមនុស្សជាង ២៥៧,០០០នាក់ឆ្លង។

៤៖ លោក ចូ បៃដិន ប្តេជ្ញាជួយកសាងតំបន់ Gaza ឡើងវិញ និងលើកឡើងជាថ្មីអំពី «ដំណោះស្រាយរដ្ឋពីរ»។

៥៖ ថៃមានអ្នកស្លាប់២៤នាក់ ដោយសារកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មីៗជាង ៣,០០០នាក់។

៦៖ រដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក ដែលមានប្រជាជនរស់នៅជិត ៤០លាននាក់ ប្រកាសថា នឹងបើកទ្វារឡើងវិញនៅថ្ងៃទី១៥ ខែមិថុនា។

៧៖ ឆ្លើយតបនឹងចំនួនអ្នកចាក់វ៉ាក់សាំងថយចុះ រដ្ឋខ្លះនៅអាមេរិកបង្កើតកម្មវិធី ចាក់វ៉ាក់សាំងផ្សងយករង្វាន់ខ្ទង់លានដុល្លារ។