(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៥នាក់ ក្នុងនោះធ្វើដំណើរមកពីប្រទេសថៃ ចំនួន ៣នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៣៥នាក់ បានព្យាបាលជាសះស្បើយ ៤៣នាក់ ករណីស្លាប់ ១នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង ចំនួន ៨៩នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖