(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចសម្រេចបិទជាបណ្ដោះអាសន្ននូវមន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ក្រោយរកឃើញថាមានអ្នកជំងឺកូវីដ-១៩ បានចូលទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលនេះ។

នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ការណែនាំឱ្យកម្លាំងសម្ថកិច្ចចុះហ៊ុព័ទ្ធទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយនេះទាំងមូល, ត្រូវប្រមូលបុគ្គលិកធ្វើការទាំងអស់ នៅមន្ទីរសម្រាកព្យាបាលនេះទៅធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ១ ហើយត្រូវស្រាវជ្រាវរកអ្នកធ្លាប់ប៉ះពាលផ្ទាល់ និងប្រយោលជាមួយមន្ទីរសម្រាកព្យាបាលខាងលើក្នុងអំលុងពេល ១៤ ថ្ងៃជាបន្ទាន់។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖