(សៀមរាប)៖ ប្រាសាទអង្គរវត្ត គឺជាសំណង់អច្ឆរិយៈដ៏អស្ចារ្យនៅលើលោក ដែលកសាងដោយដៃរបស់បុព្វបុរសខ្មែរ។ មិនត្រឹមតែមានអាយុកាលជាងមួយពាន់ឆ្នាំមកនោះទេ ប្រាសាទអង្គរវត្តត្រូវបានរចនាដោយក្បាច់ចម្លាក់ យ៉ាងរស់រវើកលើជញ្ជាំងប្រាសាទ រីឯធម្មជាតិ និងទេសភាពជុំវិញ ក៏សុទ្ធតែបានចូលរួមចំណែកលើកតម្លៃប្រាសាទ និងទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍មកទស្សនា។

ទិដ្ឋភាពដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញនោះ គឺប្រាសាទអង្គរវត្តនាពេលថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ ដែលបានបង្កើតជាទិដ្ឋភាពដ៏ស្រស់ឆើតឆាយជាមួយរស្មីពណ៌មាសពីទិសបូព៌ា គួរជាទីទស្សនាមិនជិនណាយ។

សូមទស្សនារូបភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត៖