(កំពង់ចាម)៖ អំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល ដឹកនាំដោយលោក ជ្រុន ថេរ៉ាវ៉ាត និងសហការី នាំយកទៅប្រគល់ជូនគណបក្សស្រុកព្រៃឈរ, ក្រុមការងារយុវជនស្រុក និងក្រុមការងារយុវជនឃុំទាំង១៥ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

អំណោយទាំងនោះរួមមាន៖ អង្ករ ៤ តោន, មីជាតិ ២០០កេស, ទឹកបរិសុទ្ធ ៥០០ យូរ, ម៉ាស់ ៤៥,០០០ ម៉ាស់, អាល់កុល ១៨ ធុង ស្មើ ៤៥០ លីត្រ និងធុងសម្រាប់បាញ់អាល់កុលចំនួន ១០០ ធុង។

ជាមួយគ្នានោះដែរ លោក ជ្រុន ថេរ៉ាវ៉ាត ក៏បានទៅពិនិត្យមើលទីតាំងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលអាចទទួលអ្នកជំងឺប្រមាណ ៤០០ នាក់ ផងដែរ៕