(ព្រះសីហនុ)៖ កម្មវិធីប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ដែលជាថ្ងៃទី៣នេះ ចំនួន៣គូ បានចេញជាលទ្ធផល។

រវាងក្រុមឆ្នេរស្អាត (អាវពណ៍ក្រហម) ប្រកួតជាមួយក្រុម wonder united (អាវពណ៍លឿង) ក្នុងលទ្ធផល ក្រុមយុវជនឆ្នេរស្អាត ឈ្នះក្រុម Wonder United ៣សិតទល់នឹង០សិត,ទី២រវាងក្រុមយុវជន Diamond Sea (អាវពណ៍ប្រផេះ) ប្រកួតជាមួយក្រុមវិទ្យាល័យ ហ៊ុន សែន កំពង់សិលា (អាវពណ៌ខៀវ) លទ្ធផល ក្រុមវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ឈ្នះក្រុម យុវជន Diamond Sea ៣សិតទល់នឹង០សិត និងគូទី៣,រវាងក្រុមAqu Family Resort (អាវពណ៍ក្រហម) ប្រកួតជាមួយក្រុមយុវជនស្មាច់ដែង (អាវពណ៌ប្រផេះ) លទ្ធផលបច្ចេកទេសក្រុម Aqu Family Resort ឈ្នះក្រុមយុវជនស្មាច់ដែង ៣សិតទល់នឹង០សិត ។

ការប្រកួតបាល់ទះ ដោយការប្រកួតរវាងពូល A & B ដែលសរុបទាំង៨ក្រុម។
ពូល A : មានAqau Family Resort, វិទ្យាល័យស្មាច់ដែង,ក្រុមយុវជនខេត្តព្រះសីហនុ និង កងពលតូចលេខ៣១ការពារកោះឆ្នេរ ចំពោះពូល B : ក្រុមឆ្នេរស្អាត,វិទ្យាល័យ ហ៊ុនសែន កំពង់សិលា ,Wonder United និងយុវជន Diamond Sea។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ នេះគឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែល ចាប់ពីថ្ងៃទី ៨-១៣ខែមីនា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕