(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៧៧១,១១០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៤,៧៨៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៥៨,៨៩៨នាក់ (ស្លាប់ ៤៨,៨៨៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,១៦៥,១៥៥នាក់ (ស្លាប់ ១៩,៦៤១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៩២,៣០២នាក់ (ស្លាប់ ២,០៩៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,១៨៣នាក់ (ស្លាប់ ៣,២១៦នាក់)
* ថៃ ឆ្លងចំនួន ១១៩,៥៨៥នាក់ (ស្លាប់ ៧០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,៧៣០នាក់ (ស្លាប់ ៣២នាក់)
* កម្ពុជា ឆ្លងចំនួន ២៣,៦៩៧នាក់ (ស្លាប់ ១៦៤នាក់)
* វៀតណាម ឆ្លងចំនួន ៤,៨០៩នាក់ (ស្លាប់ ៣៩នាក់)
* ទ្បាវ ឆ្លងចំនួន ១៧៥១នាក់ (ស្លាប់ ២នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣៥នាក់ (ស្លាប់ ៣នាក់)៕