(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នទីតាំងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ហាន់ដា (HANDA MEDICAL CENTER) ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចសារជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីសម្រេច បានឱ្យដឹងថា ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ តែដូរី នារីរ័ទ្ន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាបុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាន់ដា មានជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖