(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង មិនមានករណីវិជ្ជមានកូវីដ១៩ និងជាសះស្បើយ ចំនួន០៩នាក់ (ស្រី០៥នាក់)។

គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៧២នាក់ (ស្រី៣៨នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៥ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន៣នាក់ (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៤ករណី (ស្រី២៨នាក់)៕