(ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានទទួលស្គាល់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ធ្លាប់បានសុំលេខទូរស័ព្ទរបស់នាងពីថៅកែហាងកាត់សក់ដែលនាងបម្រើការ ហើយប្រើប្រាស់លេខទូរស័ព្ទអង្គរក្ស និងលេខផ្ទាល់ខ្លួន (No Number) ខលទៅនាងនៅពេលទៅហាងកាត់សក់ម្តងៗ។

កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ធ្លាប់ជាបុគ្គលិកផ្នែកកក់សក់ និងធ្វើក្រចក នៅក្នុងហាងកាត់សក់ទំនើបមួយឈ្មោះ «ខ្មែរអង្គរ» នៅម្តុំវិមានឯករាជ្យ ដែលមានបុគ្គលិកដូចនាង៨នាក់ មុនពេលផ្ទុះរឿងអាស្រូវនៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ។ ស្រីមុំ បានបដិសេធថា ទំនាក់ទំនងរបស់នាង និង លោក កឹម សុខា គឺជាទំនាក់ទំនងធម្មតា មិនមែនស្នេហានោះទេ។

ស្រីមុំនិយាយថា «ពេលគាត់ទៅហាងកាត់សក់ គាត់សួរថៅកែប្រុសរបស់ខ្ញុំថា “ស្រីមុំមានលេខទូរស័ព្ទអត់” ហើយពេលហ្នឹងខ្ញុំអត់បានទៅធ្វើការទេ ខ្ញុំនៅសំរាកនៅផ្ទះខ្ញុំឈឺ ខ្ញុំសុំមេខ្ញុំមកសម្រាកនៅផ្ទះ ខ្ញុំឈឺ ហើយពេលហ្នឹង ថៅកែរបស់ខ្ញុំ គាត់ទេមកប្រាប់ខ្ញុំថា “អាមុំ ខ្ញុំឱ្យលេខឯងទៅកូនចៅលោក កឹម សុខា ដើម្បីខលទៅទាក់ទងនៅពេលគាត់ទៅហាង គាត់ទៅកាត់សក់គាត់ខលទៅប្រាប់”»។

ខាងក្រោមនេះជាការបកស្រាយរបស់កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បន្ទាប់ពីចូលបំភ្លឺនៅនាយកដ្ឋានប្រឆាំងភេរវកម្ម របស់ក្រសួងមហាផ្ទៃ៖

«ស្រីមុំ» ទទួលស្គាល់ថា លោក កឹម សុខា សុំលេខទូរស័ព្ទនាងពីថៅកែ ប៉ុន្តែទំនាក់ទំនងធម្មតាទេ មិនមែនស្នេហា៖

Posted by Fresh News on Friday, March 11, 2016