(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក រកចំណូលបានសរុប ប្រមាណ៥០៦,៨៧៥លានរៀល (ប្រមាណ ជាង១២៥លានដុល្លារ) កើនជាង១៣% ។ នេះបើតាមរបាយការណ៍ របស់ប្រាសាក់។

ចំពោះប្រាក់ចំណេញសុទ្ធរបស់ប្រាសាក់ នៅត្រីមាសទី១ ឆ្នាំ២០២១ មាន ចំនួន១៤៥,៩៧៨លានរៀល (ប្រមាណ៣៥លានដុល្លារ) ដែលនាំឲ្យការចំណាយពន្ធលើប្រាក់ចំណេញ ក៏មានការកើនឡើងផងដែរ។

ទោះបីសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ពេញមួយឆ្នាំ២០២០ ហើយបានបន្តដល់ត្រីមាសទី១ ឆ្នាំ២០២១ ប្រាសាក់ នៅតែអាចគ្រប់គ្រង និងធ្វើប្រតិបត្តិការ ដោយទទួលបានប្រាក់ចំណេញល្អប្រសើរ។

គូសបញ្ជាក់ថា នៅចុងត្រីមាសទី១ ឆ្នាំ២០២១ ទ្រព្យសកម្មសរុប របស់ប្រាសាក់ មានចំនួន៣,៧៤៦លានដុល្លារអាមេរិក កើនឡើង១៤.៩៦% បើប្រៀបធៀប នឹងត្រីមាសដូចគ្នា ក្នុងឆ្នាំ២០២០៕