(ភ្នំពេញ)៖ ម​កដល់ឆ្នាំ២០១៦ ទៅហើយ សិស្សសាលា «ស្នាសង្រ្គាម» ​ក្នុងស្រុកប្រាសាទបា​គង ខេត្តសៀមរាប នៅតែបន្តក្រេបយកចំណេះដឹង ក្រោមដើមឈើនៅឡើយ ដែលមើលទៅហាក់បី​ដូចជា​កម្សត់ រកអ្វីនិយាយពុំបាន។ ជាការពិតរដូវនេះ ជារដូវប្រាំង គ្មានភ្លៀងធ្លាក់ អាចឲ្យពួកគេ បន្តរៀន បើទោះបីស្ថិតនៅក្រោមកំដៅថ្ងៃ ដ៏ក្ដៅហែងក្ដី ចុះបើឈានចូលដល់រដូវវស្សា មានភ្លៀងធ្លាក់ទៀតនោះ តើពួកគេនឹងទៅជ្រករៀននៅឯណា។

ដោយក្ដីអាណិអាសូរ និងបានឃើញជាស្ដែងផ្ទាល់ភ្នែកបែបនេះ តារាសម្តែងប្រុសលេចធ្លោ លើសកម្មភាពមនុស្សធម៌ ជួយកុមារជនក្រីក្រ និងចាស់ជ​រាគ្មានទីពឹង លោក សាវិន ហ្វីលីព បានអំពាវនាវ​ស្វែង​​រកសប្បុរជនទាំងរស់ នៅក្នុងស្រុក ​និងក្រៅ​ស្រុក ដើម្បីជួយ​ដល់កុមារប្រមាណ ជាង២០០នាក់ នៅសាលាបឋមសិក្សា «ស្នាសង្រ្គាម» ស្រុកប្រា​សាទបាគង មានចម្ងាយ ប្រមាណ៣០គីទ្បូម៉ែត្រ ពីខេត្តសៀមរាប ដែលកំពុងខ្វះខាត និង​ត្រូ​វការ​សាលារៀនជាបន្ទាន់ ខណៈដែលសព្វថ្ងៃ មានសិស្សចំនួន២ថ្នាក់ បានអង្គុយ​រៀន នៅក្រោមដើម​ឈើ ​គួរឲ្យសង្វេគ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងប្រុស លោក សាវិន ហ្វីលីព ប្រហែលជា១​ម៉ោងមុននេះ បានសរសេរបង្ហោះភ្ជាប់ជាមួយ ឃ្លីបវីដេអូ ចេញពីទឹកដីខេត្តសៀមរាប មកថា សិស្សក្រីក្រ​ទាំងនេះ រៀនក្រោមដើមឈើ ២ថ្នាក់ នៅសាលាបឋមសិក្ស «ស្នាសង្រ្គាម» ស្រុកប្រាសាទបា​គង ខេត្តសៀមរាប ហើយពួកគេត្រូវការ សាលារៀនបន្ថែម។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់លោក សាវិន ហ្វីលីព ដដែលនេះ បានអំពាវនាវថា ក្នុ​ងនាមលោកជាប្រធានមូលនិធី សាវិនកុមារកម្ពុជា សូមធ្វើការអំពាវនាវ ដល់សប្បុរសជនមេត្តាជួយ ផ្តល់ជាថវិកា សាងសង់សាលារៀនថ្មី ឲ្យកុមារមានចំនួន២១០នាក់ នៅសាលាបឋមសិក្ស «ស្នាសង្រ្គាម» ស្រុកប្រា​សាទបាគង ខេត្តសៀមរាបផង ព្រោះបច្ចុប្បន្ន​ពួកគាត់ កំពុងខ្វះសាលារៀ​ន និងត្រូវរៀនក្រោមដើមឈើ​។

ការអំពាវនាវពីសំណាក់ លោក សាវិន ហ្វីលីព ខាងលើនេះ បានធ្វើឡើង ខណៈដែលរូបលោក បានចំណាយពេលធ្វើដំណើរ ដីរាប់រយគីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅចែកសំភារៈសិក្សា ដល់កុមារដែលកំពុងតែសិក្សា នៅសាលាបឋមសិក្ស «ស្នាសង្រ្គាម» ខេត្តសៀមរាប៕

Sokrith Yann សូមជួយផ្សាយនៅ Fresh News ផង សិស្សក្រីក្រទាំងនេះរៀនក្រោមដេីមឈេី ២ថ្នាក់ នៅសាលាបឋមសិក្សស្នាសង្រ្គាម ស្រុកប្រា...

Posted by Savin Phillip on Thursday, March 10, 2016