(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការអាជីវកម្ម រោងចក្រចំនួន៣ឡើងវិញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

រោងចក្រទាំង៣ ដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយបិទសារកម្មករកើតជំងឺកូវីដ១៩ នោះរួមមាន៖

* ទី១៖ រោងចក្រ ហ្សូអី ហូមថិកស្ដាយ
* ទី២៖ រោងចក្រ ស៉ីណូប្រៅ (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី
* ទី៣៖ រោងចក្រ ខេម អាយឃែរ ឯ.ក។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តែអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យអនុវត្តម៉ឺងម៉ាត់បំផុតនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក៏ដូចចាអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕