(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលទើបប្រកាសផ្លូវការដោយក្រសួងសុខាភិបាល។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនោះរួមមាន៖

* ទី១៖ ស្ដ្រីឈ្មោះ នៅ សំភាន អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ទើបត្រឡប់មកពីខេត្តព្រះសីហនុ
* ទី២៖ ស្ដ្រីឈ្មោះ ទិត ឌួង អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ទើបត្រឡប់មកពីខេត្តព្រះសីហនុ
* ទី៣៖ បុរសឈ្មោះ សោម សុខជា អាយុ៣៤ឆ្នាំ រស់នៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ។

បច្ចុប្បន្នអ្នកកើតជំងឺកូវីដ១៩ ទាំង៣នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ខេត្តស្វាយរៀង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៤០១នាក់ ស្រី១៦៧នាក់, អ្នកជាសះស្បើយចំនួន៣២៩នាក់ ស្រី១៣២នាក់, កំពុងសម្រាកព្យាបាលចំនួន៦៦នាក់ ស្រី៣៣នាក់ និងករណីស្លាប់ចំនួន៥នាក់ ស្រី២នាក់៕