(ភ្នំពេញ)៖​ Facebook «រឿងពិត CNRP» នៅថ្ងៃត្រង់ទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី២៥។ ដែលក្នុងសារសម្លេងនោះមានអត្តន័យថា៖ «លោក កឹម សុខា ផ្គើនដល់ថ្នាក់ហៅស្រីក្មេងថ្មីឈ្មោះ លីន ទៅដេកដល់ផ្ទះនៅព្រែកឯង»។ (សូមស្តាប់សម្លេង មានចំនួនជាង៣០វិនាទី)។

ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «ភាពឈ្លក់វង្វេង ងប់ងល់នឹងការរួមភេទ និងការផ្លាស់ប្តូរដៃគូរួមរ័ក្ស បានក្លាយជាចំណីដ៏ឆ្ងាញ់ ផ្អែមមាត់របស់លោក កឹម សុខា ដែលមានវ័យចាស់អាយុជាង៦០ឆ្នាំទៅហើយនោះ ប្រៀបបាននឹងគោចាស់ ចង់តែស៊ីស្មៅខ្ចី ដោយមិនខ្លាច រាគអាចម៌ឡើយ។ ចំណង់រួមភេទគ្របដណ្តប់គ្រប់ពេល បានធ្វើឲ្យលោក កឹម សុខា កាន់តែហ៊ានទៅៗ មិនកោតខ្លាចរអែងចិត្ត ប្រពន្ធដើមសោះឡើយ គឺលោក កឹម សុខា បាននាំស្រីក្មេងទៅដេកដល់លើផ្ទះខ្លួនជាបន្តបន្ទាប់។

កាលពីថ្ងៃមុន ខ្ញុំបានបង្ហោះរឿងអាស្រូវរបស់លោក កឹម សុខា ដែលឲ្យតាក់ស៊ីដឹកស្រី ទៅដេកដល់លើផ្ទះគាត់ម្តងរួចមកហើយ អីឡូវពេលនេះ គាត់បានទាក់ទងណាត់ស្រីក្មេងម្នាក់ទៀត គឺ អាលីន ដែលគាត់ធ្លាប់យកទៅដេកនៅខេត្តកំពង់ចាម ឲ្យនាងទៅដេករួមរ័ក្សជាមួយគាត់ទៀត ដល់លើផ្ទះគាត់នៅព្រែកឯង តាមបណ្តោយផ្លូវជាតិលេខ១ ជាយក្រុងភ្នំពេញ។

សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍ (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤)៖

រឿងអាស្រូវ កឹម សុខា វគ្គទី២៥

រឿងអាស្រូវ កឹម សុខា វគ្គទី២៥លោក កឹម សុខា ផ្គើនដល់ថ្នាក់ហៅស្រីក្មេងថ្មីឈ្មោះ លីន ទៅដេកដល់ផ្ទះនៅព្រែកឯង៖

Posted by រឿងពិត CNRP on Thursday, March 10, 2016