(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ ចំនួន២លើក គ្មានអ្នកស្លាប់ទេ ប៉ុន្តែមានអ្នករងរបួស​ធ្ងន់៣​នាក់ នេះបើយោងតាមការ​ចុះផ្សាយរបស់​គេហទំព័រ អគ្គស្នង​ការនគរ​បាលជាតិ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុបចំនួន៤​គ្រឿងរួមមាន​ម៉ូតូ​ចំនួន៣​គ្រឿង រថយន្ត​ធុន​ធំ ចំនួន១​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានល្មើស​ល្បឿន ៥​លើក (ស្លាប់៥​នាក់)។

នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ម្សិលមិញនេះផងដែរ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៦,០៩៨​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២,៧៤៥​គ្រឿង ពិន័យ​សរុប ៣,៣៥៣​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព១,៥៦២​នាក់ ៕ ​