(ភ្នំពេញ)៖ អ្នកបើកបរស្រវឹង៣នាក់ទៀតហើយ ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់ខ្លួន នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីពិនិត្យរកឃើញថា មានផ្ទុកកម្រិតជាតិអាល់កុលធ្ងន់ធ្ងរ ហើយនៅតែបន្តបើកបរមិនខ្លាចបង្កគ្រោះថ្នាក់ផ្សេងៗ។  

យោងតាមលទ្ធផល នៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថាយានយន្ត ដែលបានធ្វើការត្រួតពិនិត្យមានចំនួន១០៣៤ គ្រឿង
 (ម៉ូតូចំនួន៦៤៤ គ្រឿង និងរថយន្ត៣៩០គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើសចំនួន៣០៧គ្រឿង (ម៉ូតូ២៥០ គ្រឿង និងរថយន្ត៥៧គ្រឿង) អប់រំអ្នកបើកបរដែលមានអត្រាជាតិ ស្រវឹងក្រោម០.២៥ ចំនួន១៣នាក់ (ម៉ូតូចំនួន១១នាក់ និងរថយន្តចំនួន២នាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម១១នាក់ (ម៉ូតូចំនួន១០នាក់ និងរថយន្តចំនួន១នាក់)។

លើសពីនេះទៀតនោះ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន៣នាក់ ដែលសុទ្ធសឹងជាអ្នកបើកម៉ូតូ មានកម្រិតជាតិអាល់កុលចាប់ពី០.៧៥ ដល់០.៨៦Mlg/ខ្យល់។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេល៣៥លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២៦៨នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៦៣ នាក់ និងអ្នកបើកបរម៉ូតូចំនួន២០៥នាក់៕