(ភ្នំពេញ)៖ មន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា កញ្ញា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានមកដល់ការិយាល័យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនហើយ នៅវេលាម៉ោងប្រមាណ៨៖៥០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ។​

សូមជំរាបថា កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងចំពោះសារសំឡេងបរិហាកេរ្តិ៍នាង ចេញពីខ្សែអាត់សំឡេងមួយ​ដែលគេចោទ​ថាជាសម្លេងលោក កឹម សុខា និងស្រ្តីវ័យក្មេងម្នាក់ឈ្មោះ «ស្រីមុំ» ដែលបែកធ្លាយនៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន។ នៅក្នុងបណ្តឹងនោះ ធី សុវណ្ណថា បានអះអាងថា អ្នកទាំងពីរ​នោះ​បានមួលបង្កាច់ និងជាការបំផ្លើសការពិត ដែលបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់នាង។