(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១នេះថា នៅរសៀលថ្ងៃនេះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាល វរៈការពារព្រំដែនគោក ៨១៥ និងនគរបាលប៉ុស្តិ៍បឹងបេង បានឃាត់ខ្លួនពលករប្រុសស្រី ក្មេងចាស់២០នាក់ មានស្រី១១នាក់ ដែលប្រុងឆ្លងដែនខុសច្បាប់ ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ពលករខុសច្បាប់ទាំងនេះ ប្រុងឆ្លងដែនទៅប្រទេសថៃ ដើម្បីកាប់អំពៅ ហើយពួកគេមកពីខេត្តសៀមរាប។ ក្រោយឃាត់ខ្លួន និងធ្វើការអប់រំរួចហើយ ពលករខ្មែរទាំង២០នាក់ នេះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញនៅថ្ងៃដដែលនេះផងដែរ៕