(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ជិន ណាគ្រី នាយទាហានជាន់ខ្ពស់ ការពារសម្តេចតេជា ហ៊ុន សែន ផ្ទាល់ ព្រមទាំងក្រុមគ្រួសារ បានបង្ហាញការសោកស្តាយ និងមានទុក្ខយ៉ាងក្រៀមក្រម ក្រោយពីឪពុករបស់ខ្លួន បានទទួលមរណភាព នៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិសំពៅ ក្រុងបាវិត ខេត្តស្វាយរៀង ។

លោកឧត្តមសេនីយ៍ទោ ជិន ណាគ្រី បានឲ្យដឹងថា ឪពុករបស់លោក គឺលោកតា ជិន សំអន អាយុ៨២ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ហើយនេះគឺជាការជូនដំណឹងដល់ញាតិមិត្ត បងប្អូនជិតឆ្ងាយ អញ្ជើញចូលរួមបុណ្យសព បានគ្រប់ៗគ្នា៕