(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្ស ចំនួន០៦នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ថ្មីបន្ថែមទៀតនេះ មកពីរាជធានីភ្នពេញ ៣នាក់, មកពីទីក្រុងប៉ោយប៉ែត២នាក់ និងអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ហៀក យ៉ា ម្នាក់ផងដែរ។

រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជាមានទាំង៧នាក់នេះ ត្រូវរួសរាល់ទំនាក់ទំនងទៅកាន់អាជ្ញាធរ ឬមណ្ឌលសុខភាពដែលកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង-ស្រុក ឬនៅផ្ទះដោយខ្លួនឯង រយៈពេល១៤ថ្ងៃ។

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖