Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថ ខេត្តស្វាយរៀង ចាប់ខ្លួនជនចែកចាយ គ្រឿងញៀន ដកហូតថ្នាំ៤កញ្ចប់

10-03-2016 17:14

(ស្វាយរៀង)៖ កម្លាំងការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំង កងរាជអាវុធហត្ថក្រុងស្វាយរៀង នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនចំនួន៤កញ្ចប់ ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។

លោក យស សុវណ្ណា នាយការិយាល័យ អាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្វាយរៀង បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជា ឃាន អាយុ២៨ឆ្នាំ។ ក្រៅពីការចាប់ខ្លួន និងដកហូតថ្នាំញៀន៤កញ្ចប់ កម្លាំងអាវុធហត្ថក៏បានដកហូតទូរស័ព្ទដៃមួយគ្រឿង និងនាឡិកាដៃមួយគ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការសាកសួរ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕