(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ដ្រខេត្តសៀមរាប។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្ដសៀមរាប បានពិនិត្យឃើញថា ការដ្ឋានសាងសង់នានានៅមានភាពខ្វះចន្លោះក្នុងការអនុវត្តការងារបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ខណៈប្រជាពលរដ្ឋម្ចាស់អាជីវកម្មនានា បានចូលរួមអនុវត្តបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប៖