(ភ្នំពេញ)៖ បេសកកម្ម៣ថ្ងៃ លោក នូវ សុខភាព និងលោកស្រី កាំង ណៃហ៊ួយ បានដឹកនាំក្រុមការងារនាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួនប្រគល់ជូនរដ្ឋបាល និងកងកម្លាំងសមត្ថកិច្ច សាលាខណ្ឌចំនួន៤ រួមមាន៖ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ។

អំណោយ និងសម្ភារដែលនាំមកប្រគល់ជូននាពេលនោះសរុបមានចំនួន អង្ករ១៧តោន, មី ៤០០កេស, ត្រីខ ១៦០កេស ស្មើនឹង១៦០០យួរ, ម៉ាស២៨កេស ស្មើនឹង៥៦០០០ម៉ាស, អាវភ្លៀង ៦កេស ស្មើនឹង១២០០អាវ ដើម្បីចែកជូនប្រជាជនខ្វះខាត និងសមត្ថកិច្ចដែលឈរប្រចាំការ និងការពារនៅតំបន់បិទខ្ទប់ នាកំលុងបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

នាឱកាសនោះដែរ លោក នូវ សុខភាព និងលោកស្រី កាំង ណៃហ៊ួយ និងសូមបួងសួងឱ្យប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា ជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។

បន្ថែមពីនេះអ្នកទាំងពីរ ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការ ៣កុំ និង៣ការពារ៕