(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំបន្ដការផ្អាក លក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្ដុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ដ្រខេត្តសៀមរាប។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ការចេញសេចក្ដីណែនាំនេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអនុលោមទៅតាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងនធ្ងរផ្សេងទៀត។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់អភិបាលខេត្តសៀមរាប៖