(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ ដែលជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ដ្រីដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ នួន ឃន អាយុ៤០ឆ្នាំ រស់នៅភូមិច្រនៀង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ធំ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕