(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៨០នាក់ ខណៈជាសះស្បើយ៣៥០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥៩លាន ៩៩ម៉ឺននាក់ ស្លាប់ជាង ៣លាន ៣១ម៉ឺននាក់ និងជាសះស្បើយជាង ១៣៧លាន ២៥ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ឥណ្ឌា៖ មនុស្សជិត ៣៣០,០០០នាក់ឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ៣,៨៧៦នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៥៖ វ៉ាក់សាំងបង្ការកូវីដចំនួន១.៥លានដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ និងថ្ងៃទី២៣ ខែឧសភានេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញ៥លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋ

៦៖ វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២៨នាក់ទៀត នៅតំបន់បិទខ្ទប់ភាគខាងជើងប្រទេស

៧៖ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ តែនៅបន្ដទៅចាក់វ៉ាក់សាំងទៀត ដែលជាមហន្ដរាយខ្លាំងណាស់

៨៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជិត ២,០០០នាក់ទៀត ខណៈអ្នកជំងឺ ៣១បាត់បង់ជីវិតនៅក្នុង១ថ្ងៃ

៩៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារស្លាប់ និងឆ្លងជំងឺកូវីដ១៩

១០៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៣ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៧០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

១១៖ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ១០ថ្ងៃចាក់បានជិត ៤៥ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ

១២៖ ទីបំផុតអាមេរិកអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech «លើក្មេងជំទង់អាយុ ១២-១៥ឆ្នាំ»

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២-១៨ ខែឧសភា, ភ្លៀងនឹងធ្លាក់ពីមធ្យមទៅបង្គួរ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

១៤៖ អង់គ្លេសបញ្ចេញទិន្នន័យ៖ «វ៉ាក់សាំង AstraZeneca ១ដូសមានប្រសិទ្ធភាព ៨០% កាត់បន្ថយហានិភ័យដល់អាយុជីវិត»

១៥៖ ហ្វីលីពីនប្រកាសរកឃើញអ្នកឆ្លង «វីរុសបំប្លែងថ្មីមានប្រភពដើមពីឥណ្ឌា» ចំនួនពីរករណីដំបូង

១៦៖ ប្រមុខ WHO ទទូចថា កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចែករំលែកវ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសតែមួយគត់

១៧៖ អាជ្ញាធរថៃចាប់ខ្លួន អ្នកកាសែតមីយ៉ាន់ម៉ា៣នាក់ ដែលភៀសខ្លួនពីការបង្រ្កាបរបស់យោធា

- ព័ត៌មាន Fresh News Plus

១៖ Jack Ma បង្ហាញខ្លួនយ៉ាងកម្រ ទៅទីស្នាក់ការកណ្តាល Alibaba នៅទីក្រុង Hangzhou

២៖ ក្រុមមន្ត្រីច្បាប់សំខាន់ៗមកពីរដ្ឋចំនួន៤០របស់អាមេរិក អំពាវនាវឱ្យលោក Mark Zuckerberg បោះបង់ផែនការបង្កើត Instagram សម្រាប់កុមារ

៣៖ ភរិយាកវីនិពន្ធ ជុំ ប៊ុនធឿន ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នេះបើតាមកូនស្រីបញ្ជាក់

៤៖ ជម្រើសជាតិកម្ពុជា នឹងចេញទៅបារ៉ែនចុងខែនេះ ត្រៀមការប្រកួតសេសសល់ក្នុងវគ្គជម្រុះ World Cup 2022

៥៖ Juventus ប្រឈមការដកចេញពីក្របខណ្ឌ Serie A បើនៅតែជាផ្នែកមួយនៃពាន Super League

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com