(ឧត្ដរមានជ័យ)៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីម្នាក់ដែលទើបរកឃើញ ជាពលករមកពីប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ដឧត្តរមានជ័យ បានឲ្យដឹងថា ស្ដ្រីដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ភាព សុភ័ណ អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ស្ដ្រីរូបនេះធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ តាមច្រកព្រំដែនអន្ដរជាតិអូស្មាច់៕