(កំពត)៖ អាជ្ញាធរខេត្តកំពត បានប្រកាសពីការរកឃើញមនុស្ស ចំនួន២នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកកំពង់ត្រាច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

មនុស្សទាំង២នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះ រួមមាន៖

* ទី១៖ ស្ដ្រីឈ្មោះ ឯម បូផ្ផា អាយុ៥៣ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច
* ទី២៖ ស្ដ្រីឈ្មោះ ប៉ាត ចរិយា អាយុ២៧ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច

រដ្ឋបាលខេត្តកំពត ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕