(សៀមរាប)៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៣៧៦គ្រួសារ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន ៣៦០គ្រួសារ រួមមាន ក្រុងសៀមរាប ៨៣គ្រួសារ ស្រុកប្រាសាទបាគង ៧៩គ្រួសារ ស្រុកបន្ទាយស្រី ៨៨គ្រួសារ ស្រុកពួក ៤៤គ្រួសារ និងស្រុកអង្គរធំ ៦៦គ្រួសារ។

ចំណែកប្រជាពលរដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន ១៦គ្រួសារ គឺនៅក្រុងសៀមរាប ៣គ្រួសារ ស្រុកសូទ្រនិគម ២គ្រួសារ ស្រុកប្រាសាទបាគង ១គ្រួសារ និងស្រុកស្វាយលើ ១០គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕