(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃច័ន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៤៣៨,៩៣១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៨,៣៦៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៦៧៧,២៧៤នាក់ (ស្លាប់ ៤៥,៧៩៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០៥៤,៩៨៣នាក់ (ស្លាប់ ១៧,៤៣១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤១៥,០១២នាក់ (ស្លាប់ ១,៥៣៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៨៣៨នាក់ (ស្លាប់ ៣,២០៩នាក់)
* ថៃ ឆ្លងចំនួន ៦៨,៩៨៤នាក់ (ស្លាប់ ២២៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,២១៨នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ១៤,៥២០នាក់ (ស្លាប់ ១០៣នាក់)
* វៀតណាម ឆ្លងចំនួន ២,៩៤២នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ៩៣៣នាក់ (ស្លាប់ ០នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៧នាក់ (ស្លាប់ ៣នាក់)៕