(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៤០០,៨៦៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៧,៨៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លេីពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៦៦៨,៣៦៨នាក់ (ស្លាប់ ៤៥,៥២១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០៣៧,៤៦០នាក់ (ស្លាប់ ១៧,២៣៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤០៨,៧១៣នាក់ (ស្លាប់ ១,៥០៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៨១៧នាក់ (ស្លាប់ ៣,២០៩នាក់)
* ថៃ ឆ្លងចំនួន ៦៥,១៥៣នាក់ (ស្លាប់ ២០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,១៤៥នាក់ (ស្លាប់ ៣០នាក់)
* កម្ពុជា ឆ្លងចំនួន ១៣,៣០៤នាក់ (ស្លាប់ ៩៣នាក់)
* វៀតណាម ឆ្លងចំនួន ២,៩២៨នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ៧៥៧នាក់ (ស្លាប់ ០នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៤នាក់ (ស្លាប់ ៣នាក់)៕