(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ភូមិស្វាយជ្រុំ, ភូមិពងទឹក, ភូមិអណ្ដូង, ភូមិត្នោតម្ដើម, ភូមិចក, ភូមិព្រៃបឹង, ភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកណ្ដាល បានកំណត់ថា វិធានការដែលត្រូវបានអនុវត្តចំពោះភូមិសាស្ដ្របិទខ្ទប់នេះ ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» ដូចខាងក្រោម៖

* «តំបន់ក្រហម»៖ ភូមិស្វាយជ្រុំ, ភូមិពងទឹក, ភូមិអណ្ដូង, ភូមិត្នោតម្ដើម នៃឃុំបែកចាន ស្រុកអង្គស្នូល
* «តំបន់លឿងទុំ»៖ ភូមិចក, ភូមិព្រៃបឹង, ភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នូល
* «តំបន់លឿង»៖ ភូមិព្រៃពេល នៃឃុំពើក ស្រុកអង្គស្នួល។

សូមជម្រាបថា អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក៏បានសម្រេចបិទផ្សារបែកចាន ស្ថិតក្នុងស្រុកអង្គស្នួល ជាបណ្ដោះអាសន្នផងដែរ ក្រោយផ្ទុះជំងឺកូវីដ១៩ ចេញពីកម្មកររោងចក្រ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖