(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៣៖៤៥នាទីរសៀលថ្ងៃទី៨ ខែមីនានេះ បាន និងកំពុងចូលរួមអញ្ជើញ​ជាអធិបតីភាព ក្នុងពិធីប្រគល់​ប្រាក់រង្វាន់ លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ម្ចាស់​ជយលាភី នៃការប្រកួតកីឡា​អាស៊ានប៉ារ៉ាហ្គេម លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមបាល់ទាត់ Cambodia All Stars។

ពិធីនេះត្រូវបានរៀបចំឡើងនៅ វិមានសន្តិភាព ដោយមានការចួលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កីឡាករ កីឡាការិនី មន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៣-០៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងក្រុមអត្តពលិកកីឡាជនពិការកម្ពុជា បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ASEAN Para Games ដែលមានសិង្ហបុរីធ្វើម្ចាស់ផ្ទះ ដោយកម្ពុជាឈរនៅលេខ៩ ក្នុងចំណោម ១០ប្រទេសដែលចូលរួម ដោយឈ្នះបានមេដាយ៩គ្រឿង ក្នុងនោះមានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ៦គ្រឿង ខណៈដែលក្រុមកីឡាករបាល់ទាត់ Cambodia All Stars បានយកឈ្នះក្រុមជើងខ្លាំងមកពី ២ប្រកួតជាប់ៗ គឺឈ្នះ Muangthong United ៤-៣ និងឈ្នះ Buriram United ៦-៥ ដោយបាល់ប៉េណាល់ទី ៕