(ប៉ៃលិន)៖ ដោយមានការព្រួយបារម្ភពីបញ្ហាឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងកាពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលលក់ដូរនៅតាមបរិវេណផ្សារសាមគ្គី ហៅប៉ាហ៉ី ក្នុងប៉ៃលិន។

ក្នុងការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនេះដែរ លោក អ៊ី ឈាន បានណែនាំដល់ប្រជាពលរដ្ឋនៅជុំវិញផ្សារ ជាពិសេសអាជីវករ ដែលលក់ដូរនៅតាមតូបក្នុងផ្សារទាំងអស់ ត្រូវចូលរួមពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាត លាងដៃនឹងទឹកអាល់កុល ឬជែល ព្រោះទីផ្សារមានមនុស្សច្រើន។

លោកថា «យើងត្រូវតែចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលនៅតាម បណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម»។

ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៏មានសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋាន ពិសេសមន្រ្តីនៅតាមភូមិទាំងអស់ក្នុងខេត្ត ត្រូវចុះមើលប្រជាពលរដ្ឋ បើមានការខ្វះខាតស្បៀងអាហារ សូមរាយការណ៍ជាបន្ទាន់ ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងដោយមិនបានដឹងនោះឡើយ។

ម្យ៉ាងវិញទៀត បើមានអ្នកចំណូលថ្មី មកពីខេត្តផ្សេងៗ ដែលកំពុងប្រឈមនឹងការកើតជំងឺកូវីដ១៩នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាម ដើម្បីសួរនាំ និងចាត់ចែងយកគាត់ទៅធ្វើចត្តាឡីស័ក ព្រោះបើគាត់មកពីតំបន់មានហានីភ័យ ហើយធ្វើដូចនេះ ដើម្បីការពារកុំឱ្យមេរោគកូវីដ១៩ចូលក្នុងសហគមន៍។

លោក អ៉ី ឈាន បន្តថា «ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នេះ យើងអាចនឹងឆ្លងផុតពីគ្រោះចង្រៃ គឺផ្ដើមចេញពីប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះមេរោគមួយនេះ យើងមើលមិនឃើញនោះឡើយ ពោលគឺត្រូវការពារប្រសើរជាងព្យាបាល»។

លោកក៏បានកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មិនឱ្យមានការឆ្លងចូលក្នុងខេត្តប៉ៃលិន ដោយដាក់កម្លាំងការ ពារយាមល្បាតនៅតាមចំណុចគោលដៅបានល្អ ថែមទាំងត្រួតពិនិត្យតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ៕ ហើយធ្វើដូចនេះ ដើម្បីការពារកុំឱ្យមេរោគកូវីដ១៩ចូលក្នុងសហគមន៍។

លោក អ៉ី ឈាន បន្តថា «ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នេះ យើងអាចនឹងឆ្លងផុតពីគ្រោះចង្រៃ គឺផ្ដើមចេញពីប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះមេរោគមួយនេះ យើងមើលមិនឃើញនោះឡើយ ពោលគឺត្រូវការពារប្រសើរជាងព្យាបាល»។

លោកក៏បានកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មិនឱ្យមានការឆ្លងចូលក្នុងខេត្តប៉ៃលិន ដោយដាក់កម្លាំងការ ពារយាមល្បាតនៅតាមចំណុចគោលដៅបានល្អ ថែមទាំងត្រួតពិនិត្យតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ៕