(ភ្នំពេញ)៖ តំណាងរបស់ក្រុមហ៊ុនប្លូតុនឡាហ្វសាអេន លីមីតធីត (Pluton Life Science Limited) និងលោកវេជ្ជបណ្ឌិត ហ៊ីម យក់គុយ ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុន នៅពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានប្រគល់ជូនអារហារបំប៉នបែឡាសុល (Bellasol) ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សម្រាប់ចែកជូនទៅដល់ប្រជាពល និងអ្នកជំងឺ។

ការនាំយកអាហារបំប៉នបែឡាសុល (Bellasol) នេះ គឺបានបង្ហាញពីទឹកចិត្តចូលរួមកាត់បន្ថយការលំបាករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ១៩ ទៅកាន់មន្ទីរពេទ្យ។

សម្រាប់ផលិតផលបែឡាសុល (Bellasol) ជាប្រភេទអាហារបំប៉នផលិតចេញពីសហរដ្ឋអាមេរិក ដែលបានការទទួលស្គាល់ពីក្រសួងកសិកម្ម ចំណីអាហារ ឱសថ និងសុខភាពសារធារណៈ របស់សហរដ្ឋអាមេរិក និងទទួលបានអាជ្ញាប័ណ្ណផ្តាច់មុខលេខ #5,922,346។

អារហារបំប៉នបែឡាសុល (Bellasol) ផលិតឡើងចេញពីសារធាតុសំខាន់ៗដូចជា សារធាតុគ្លូតាសាយអន (L-Gluthathione) ដែលជាមេបញ្ជាការអង់ទីអុកស៊ិដង់បន្សាបរ៉ាឌិកាល់សេរីពុល រួមសហការជាមួយវិតាមីន C, វិតាមីន D, វិតាមីន E, អិល សេឡេណូម៉េធីយ៉ូនិន និងសារធាតុគ្រាប់ទំពាំងបាយជូ តាមកម្រិតបរិមាណដ៏សមស្របដើម្បីសហការជួយគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រព័ន្ធបន្ស៊ាំមេរោគ និងគុណភាពប្រព័ន្ធការពារជីវិតបានខ្លាំងទប់ទល់នឹង ជំងឺផ្តាសាយធំជួយកាត់បន្ថយជំងឺមហារីក ខ្លាញ់បេះដូង និងជំងឺផ្សេងៗទៀត ព្រមទាំងថែររក្សារសំរស់ និងពន្យាភាពចាស់ ក៏ដូចជាសហការជាមួយឱសថព្យាលជំងឺផ្សេងៗ ឱ្យកាន់តែមានឥទ្ធិពលខ្លាំងនិងបន្ថយផលអាក្រក់របស់ឱសថផ្សេងៗ។