(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំសហការី នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដសកម្មភាពចែកម៉ាស់ជាលើកទី២ ជូនដល់ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូកង់បី ក្នុងភូមិសាស្ដ្រទីរួមខេត្តកំពត ដើម្បីការពារខ្លួនពីជំងឺឆ្លងកូវីដ១៩។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានផ្សព្វផ្សាយអំពីសេចក្ដីសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពតផងដែរ ដែលបានដាក់ចេញជាបន្ដបន្ទាប់ធ្វើយ៉ាងសម្ដៅទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសអ្នកប្រកបរបររត់ម៉ូតូកង់បី ម៉ូតូឌុប ដែលត្រូវជួបភ្ញៀវច្រើនមកពីតំបន់ផ្សេងៗគ្នា ត្រូវតែផ្ដោតការយកចិត្តទុកដាក់ក្នុងការការពារខ្លួន តាមរយៈការពាក់ម៉ាស់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬជែល ឬអាល់កុលជាដើម ដើម្បីការពារខ្លួនពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕