(ភ្នំពេញ)៖ ក្រុមហ៊ុន​ ថោម ស៊ីង ដឹកជញ្ជូនអ្នកដំណើរ បានប្រកាសថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមហ៊ុនផ្តល់ាករដឹកជញ្ជូនរដោយឥតគិតថ្លៃ សម្រាប់បងប្អូនស្ត្រី ដែលត្រូវធ្វើដំណើរពីភ្នំពេញ ទៅបណ្តាខេត្តជិតឆ្ងាយទាំងះអស់ ហើយការផ្តល់ជូននេះ ដើម្បីអបអរសារទរ ដល់ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា។

លោក ប៉ោ វុទ្ធី ប្រធានគ្រប់គ្រងទូទៅ បានថ្លែងឲ្យដឹងថា ការមិនគិតប្រាក់លើការដឹកជញ្ជូនភ្ញៀវជាស្ត្រីនេះ គឺដើម្បីចូលរួមក្នុងថ្ងៃទិវានារីអន្តរជាតិ ហើយការផ្តល់ជូននេះ មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី៨ ខែមីនា ដោយភ្ញៀវជានារី អាចមកទទួលសំបុត្រដោយឥតគិតថ្លៃ នៅស្នាក់ការកណ្តាល របស់ក្រុមហ៊ុន នារាជធានីភ្នំពេញ។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ថោង ស៊ីង បានអះអាងថា ក្រុមហ៊ុនមានគោលការណ៍ច្បាស់លាស់ ដោយមិនមានការតំឡើងថ្លៃសំបុត្រ ក្នុងឱកាសពិធីបុណ្យធំៗនោះទេ។

បច្ចុប្បន្នក្រុមហ៊ុន ថោង ស៊ីង ដឹកអ្នកដំណើរកំពុងពង្រីកសេវាដឹកជញ្ជូន អ្នកដំណើរតាមផ្លូវជាតិសំខាន់ៗមួយចំនួនទៀត ខណៈដែលក្រុមហ៊ុនកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើនពីអ្នកដំណើរ៕