(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh New

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ចំនួន៨៨០នាក់ ខណៈអ្នកជំងឺចំនួន២៨៨នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥០លាន ២១ម៉ឺននាក់ ស្លាប់ជាង ៣លាន ១៦ម៉ឺននាក់ និងជាសះស្បើយជាង ១២៧លាន ៧៣ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់មនុស្ស ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ ចំនួនករណីឆ្លងកូវីដ-១៩ ទូទាំងទ្វីបអឺរ៉ុបកើនដល់ «៥០លាននាក់» ខណៈប្រទេសអឺរ៉ុបជាច្រើនមើលឃើញ ករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះ

៥៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៥៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា

៨៖ WHO៖ «ប្រទេសឥណ្ឌារ៉ាប់រងជិត៤០% នៃចំនួនករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កាលពីសប្តាហ៍មុន»

៩៖ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម នៅថ្ងៃទី៣០ ខែមេសាស្អែកនេះ

១០៖ កំណត់ត្រាថ្មីនៅឥណ្ឌា! មនុស្សជិត «៣៨០,០០០នាក់ឆ្លងកូវីដ-១៩» ខណៈអ្នកជំងឺ «៣,៦៤៥នាក់ស្លាប់» ក្នុងពេលតែ១ថ្ងៃ

១១៖ លោក ហេង សួរ៖ រោងចក្រនៅតំបន់លឿង ដាច់ខាតមិនអាចហៅកម្មករពីតំបន់ក្រហម និងតំបន់លឿងទុំឱ្យមកធ្វើការឡើយ

១២៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន «១,៨៧១នាក់» និងអ្នកជំងឺ ១០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១៣៖ ក្រសួងទេសចរណ៍ ណែនាំឱ្យប្រតិបត្តិករទេសចរណ៍អនុវត្តតាមរាជរដ្ឋាភិបាល ដែលហាមឃាត់អ្នកដំណើរមកពីឥណ្ឌាបណ្ដោះអាសន្ន

១៤៖ អ្នកឆ្លង COVID-19 នៅតំបន់អាស៊ានកើនដល់ជាង ៣,៣លាននាក់ ស្លាប់ជាង៦ម៉ឺននាក់

១៥៖ ប្រជាជនឥណ្ឌា សម្រុកចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ប្រឈមមុខនឹងរលកទី២ដ៏សាហាវ នៃកូវីដ-១៩

១៦៖ ចក្រភពអង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន៦០លានដូសបន្ថែម

១៧៖ ក្រុមហ៊ុន Moderna រំពឹងថានឹងអាចផលិតវ៉ាក់សាំងបានដល់ ៣ពាន់លានដូស នៅឆ្នាំ២០២២

- ព័ត៌មាន Fresh News Plus

១៖ BTS នឹងបញ្ចេញបទចម្រៀងជាភាសាអង់គ្លេសលើកទី២ បន្ទាប់ពីបទទី១ បំបែកកំណត់ត្រា ឈរនៅលំដាប់កំពូលលើតារាង Billboard របស់អាមេរិក

២៖ អតីតរាជនីចម្រៀងប៉ុប Britney Spears នឹងថ្លែងដោយផ្ទាល់នៅចំពោះមុខតុលាការ LA ជុំវិញបញ្ហាឯកជនរបស់នាង

៣៖ Man City វាយបកឈ្នះ PSG ២-១ វិញក្នុងវគ្គទី២ មានសង្ឃឹមឡើងវគ្គផ្តាច់ព្រ័ត្រ UCL

៤៖ Marcelo អាចខកខានជំនួបជើងទី២ ទល់នឹង Chelsea នៅ UCL ដោយសារការបោះឆ្នោតនៅអេស្ប៉ាញ

៥៖ Apple ជោគជ័យខ្លាំងលើការលក់ iPhone នៅក្នុងត្រីមាសដើមឆ្នាំ២០២១ ខណៈប្រាក់ចំណេញភាគច្រើនបានមកពីទីផ្សារប្រទេសចិន

៦៖ អត្តពលិកទាំងអស់ នឹងត្រូវធ្វើតេស្តរក COVID-19 ជាប្រចាំថ្ងៃ អំឡុងពេលព្រឹត្តិការណ៍ Tokyo Games

៧៖ កំពូលតារាសម្តែង The Rock ក្លាយជាបុគ្គលទទួលបានប្រាក់ចំណូលច្រើនបំផុត ពី «Instagram»

៨៖ Djokovic បោះបង់ការពារតំណែងជើងឯកពានតេន្នីស Madrid Open ដោយបដិសេធមិនទៅអេស្ប៉ាញ

៩៖ ប្រាក់ចំណូល និងចំណេញរបស់ Facebook នៅត្រីមាសទី១ កើនឡើងខ្លាំងដោយសារកូវីដ-១៩

១០៖ អត្តពលិកតេក្វាន់ដូកម្ពុជា ២រូបត្រៀមចេញទៅប្រកួតជម្រុះអូឡាំពិកខែក្រោយ តែពុំមាន ស៊ន សៀវម៉ី ឡើយ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com