(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន១,០០០គ្រួសារ ក្នុងតំបន់បិទខ្ទប់ នៅខណ្ឌដូនពេញ។

ក្នុងនោះ សង្កាត់ផ្សារចាស់ ចំនួន១៥០គ្រួសារ ដឹកនាំចែកជូនដោយលោកប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ, សង្កាត់ផ្សារកណ្ដាលទី១ ចំនួន១៥០គ្រួសារ ដឹកនាំចែកជូនដោយ លោកអនុប្រធានទី១ ក្រុមការងារថ្នាក់ចុះជួយខណ្ឌ។

សង្កាត់ចតុមុខ ចំនួន១០០គ្រួសារ ដឹកនាំចែកជូនដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ, សង្កាត់បឹងរាំង ចំនួន១៥០គ្រួសារ ដឹកនាំចែកជូនដោយ លោក សូ វិសុទ្ធី ប្រធានក្រុមការងារចុះជួយសង្កាត់បឹងរាំង, សង្កាត់ផ្សារថ្មីទី២ ចំនួន ១៥០គ្រួសារ ដឹកនាំចែកជូនដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ និងសង្កាត់វត្តភ្នំ ចំនួន ១០០គ្រួសារ ដឹកនាំចែកជូនដោយ លោកប្រធានក្រុមការងារចុះជួយខណ្ឌ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌ, សង្កាត់ផ្សារកណ្ដាលទី២ ចំនួន១០០គ្រួសារ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ។

ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ០១បាវ, មី០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ (ស្មើនឹង១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕